បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid និង La Liga បានធ្វើការប្រកាសថាពួកគេនឹងចាត់វិធានការបន្ទាប់ពី Lamine Yamal ត្រូវបានគេនិយាយបំពានពូជសាសន៍ក្នុងអំឡុងពេល El Clasico កាលពីយប់ថ្ងៃសៅរ៍។
“Real Madrid ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអាកប្បកិរិយាណាមួយដែលពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ ការមើលងាយ ឬអំពើហឹង្សាក្នុងកីឡាបាល់ទាត់ និងកីឡាផ្សេងទៀត ហើយមានការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រមាថដែលអ្នកគាំទ្រមួយចំនួនបាននិយាយកាលពីយប់មិញនៅជ្រុងម្ខាងនៃកីឡដ្ឋាន”។
“Real Madrid បានបើកការស៊ើបអង្កេតដើម្បីកំណត់ទីតាំង និងកំណត់អត្តសញ្ញាណជនល្មើសនៃការប្រមាថដ៏គួរឱ្យសោកស្តាយ និងគួរឱ្យស្អប់ខ្ពើមទាំងនេះ ដើម្បីអនុម័តវិធានការវិន័យ និងតុលាការ”៕