បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានឲ្យដឹងថាក្លឹប West Ham មានបំណងចង់ចុះហត្ថលេខាលើខ្សែការពារ Ben Chilwell របស់ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករា។
ខ្សែការពារសញ្ជាតិអង់គ្លេសបានស្ថិតនៅក្រៅជម្រើសរបស់លោក Enzo Maresca បន្ទាប់ពីគាត់មកដឹកនាំនៅកីឡដ្ឋាន Stamford Bridge។ ក្នុងអំឡុងពេលរដូវក្តៅនេះ Chilwell ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្រុមតោខៀវ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងមិនបានសម្រេចទេ៕