បរទេស៖ ប្រធានក្រុម Liverpool កីឡាករ Virgil van Dijk មិនទាន់បញ្ជាក់ថាតើគាត់គ្រោងនឹងបន្តស្នាក់នៅ Anfield លើសពីរដូវកាល ២០២៤/២៥ ទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ខ្សែការពារសញ្ជាតិហូឡង់រូបនេះបាននិយាយថា “តោះមើលថាមានអ្វីកើតឡើងនៅចុងបញ្ចប់នៃរដូវកាលនេះ ខ្ញុំកំពុងរីករាយនឹងកីឡាបាល់ទាត់របស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ល្អណាស់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ខ្ញុំស្ថិតក្នុងកន្លែងដ៏ល្អ ហើយគ្មានអ្វីទៀតទេ។ អាចនិយាយបានថា ខ្ញុំគ្រាន់តែចង់បន្តរីករាយជាមួយការប្រកួតនេះ”៕