បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Max Eberl បានបញ្ជាក់ថា ក្លឹបនៅតែសង្ឃឹមថា កីឡាករឆ្នើម Jamal Musiala នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីក្នុងពេលឆាប់ៗនេះ។
ថ្លែងទៅកាន់ DAZN លោក Eberl បាននិយាយថា៖ “ការពិតដែលថា Jamal គឺជាកីឡាករមិនធម្មតាក៏ជាហេតុផលដែលយើងចង់បន្តកុងត្រារបស់គាត់ ដើម្បីធ្វើឱ្យគាត់ក្លាយជាមុខមាត់ថ្មីរបស់ FC Bayern”៕