បរទេស៖ ខ្សែប្រយុទ្ធ Ferran Torres របស់ក្លឹប Barcelona ទំនងជាបង្កើតចំណាប់អារម្មណ៍ពីក្លឹប Premier League ចំនួនពីរនៅមុនទីផ្សារដោះដូរកីឡាករខែមករា។
ក្លឹប Aston Villa និង Arsenal ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើការចុះហត្ថលេខាលើអតីតកីឡាករ Manchester City។ ទាំង Mikel Arteta និង Unai Emery ជឿជាក់ថាគាត់អាចចូលក្នុងប្រព័ន្ធរបស់ពួកគេបាន។ ជាក់ស្តែង Barcelona នឹងត្រៀមអនុញ្ញាតឱ្យ Torres ចាកចេញពីក្លឹបជាអចិន្ត្រៃយ៍ក្នុងខែមករា ក្នុងតម្លៃដ៏សមរម្យមួយ បើទោះបីជាខ្សែបម្រើស្លាបរូបនេះចង់ស្នាក់នៅបន្ត និងបង្ហាញពីតម្លៃរបស់គាត់ចំពោះគ្រូបង្វឹក Flick ក៏ដោយ៕