Man City គ្រោងពន្យាកុងត្រារយៈពេល ២ឆ្នាំទៀតសម្រាប់កីឡាកររូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Report បានអោយដឹងថាក្លឹប Manchester City ចង់អោយខ្សែការពារ Josko Gvardiol បន្តកុងត្រាថ្មី។

Wolverhampton Wanderers FC v Manchester City FC - Premier League

ទោះបីជាកីឡាករវ័យ ២២ឆ្នាំរូបនេះនៅតែជាប់កុងត្រាជាមួយម្ចាស់ជើងឯក Premier League រហូតដល់រដូវក្តៅឆ្នាំ២០២៨ ក៏ដោយ ហើយបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាប្រធានក្លឹប Man City បានយល់ព្រមលើការពន្យាកុងត្រាសម្រាប់គាត់ដែលជាជម្រើសអាទិភាព។ កីឡាករ Gvardiol ត្រូវបានគេដឹងថារកបានប្រមាណ ១២ម៉ឺនផោនក្នុងមួយសប្តាហ៍នៅទីក្រុង Manchester ដែលមាននៅក្នុងកុងត្រារបស់គាត់។ ប៉ុន្តែគាត់អាចនឹងទទួលបានប្រាក់ឈ្នួលឡើងដល់ទៅ ១៥ម៉ឺនផោនក្នុងមួយសប្តាហ៍ សម្រាប់កុងត្រាថ្មី ដែលអាចរក្សាទុកគាត់ដល់ឆ្នាំ២០៣០៕

Previous articleArsenal បដិសេធសំណើរសុំទិញ Gabriel Jesus ពីក្លឹបនៅប្រេស៊ីល
Next articleFerran Torres មានភាគរយៈខ្ពស់ក្នុងការវិលត្រលប់មកកាន់អង់គ្លេសវិញ