Arsenal បដិសេធសំណើរសុំទិញ Gabriel Jesus ពីក្លឹបនៅប្រេស៊ីល

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ប្រធានក្លឹបនៅប្រេស៊ីលបានអោយដឹងថាក្លឹប Arsenal បានច្រានចោលសំណើពីក្លឹប Palmeiras ដើម្បីចុះហត្ថលេខាលើ Gabriel Jesus នារដូវក្តៅកន្លងមក។

លោក Pereira បាននិយាយថា៖ “Gabriel Jesus នឹងមិនមកទេ។ យើងបានទាក់ទងជាមួយ Arsenal ហើយពួកគេបាននិយាយថា “Leila មិនមានលក្ខខណ្ឌ [ដើម្បីលក់] អ្វីនោះទេ។ យើងនឹងមិនចរចាជាមួយអត្តពលិកទេ”។

លោក Pereira បានបន្ថែមថា៖ “មូលដ្ឋានរបស់យើងគឺជាកីឡាករទាំងនេះដែលនៅជាមួយយើងរួចហើយ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ មានមុខតំណែងមួយចំនួនដែល Abel [Ferreira អ្នកគ្រប់គ្រង Palmeiras] ចង់ពង្រឹង ប៉ុន្តែខ្ញុំនឹងប្រាប់អ្នកជាមុន បំភ្លេចតារាទាំងនោះទៅ។ តារាដ៏ធំរបស់ Palmeiras គឺជាក្រុម។ ខ្ញុំមិនជឿលើ idols នោះទេ”៕

Previous articleRoy Keane មើលមិនឃើញថា Arsenal អាចប្រជែងជាមួយនឹង Man City បាននោះទេ
Next articleMan City គ្រោងពន្យាកុងត្រារយៈពេល ២ឆ្នាំទៀតសម្រាប់កីឡាកររូបនេះ