ក្លឹបនៅអង់គ្លេសចង់បាន Graham Potter ទៅដឹកនាំ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា Leicester City ចង់យកអតីតអ្នកចាត់ការក្លឹប Chelsea គឺលោក Graham Potter មកធ្វើជាអ្នកចាត់ការបន្ទាប់របស់ខ្លួន ហើយពួកគេនឹងធ្វើការជួបចរចាជាមួយគាត់នៅពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា Potter មិនទាន់មានការងារនេះធ្វើនោះទេតាំងពីត្រូវបណ្តេញចេញពីក្លឹប​ Chelsea កាលពីខែមេសា ដោយសារតែការដឹកនាំមិនល្អរបស់គាត់។ ស្របពេលដែល Leicester City ក៏​មាន​រដូវកាល​ដ៏​អាក្រក់មួយ ​​ដែល​ក្លឹប​ទំនង​ជាអាចនឹងត្រូវកាត់ចេញពីក្របខណ្ឌលីគកំពូលរបស់អង់គ្លេសផង៕

Previous articleមិន​អាច​ទិញ Cancelo បាន ប៉ុន្តែ Barcelona អាច​ធ្វើ​រឿង​នេះ​!
Next articleMane សម្រេចចិត្តយ៉ាងនេះជាមួយនឹងក្លឹប Bayern Munich