Sporting CP បង្ហើបតម្លៃខ្លួនខ្សែការពារ Ousmane Diomande

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាខ្សែការពារ Ousmane Diomande វ័យ ២០ឆ្នាំអាចពិចារណាចាកចេញពី Sporting CP នៅរដូវក្តៅក្រោយចំពេលមានការចាប់អារម្មណ៍ពី Premier League ។

កិច្ច​សន្យា​បច្ចុប្បន្ន​របស់​កីឡាករ​មានសុពលភាពដល់​ឆ្នាំ២០២៧ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កិច្ចសន្យា​របស់គាត់មិនមានបញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រានោះទេ។ ក្រុមយក្សព័រទុយហ្គាល់ទំនងជាទាមទារថ្ងៃផ្ទេរប្រមាណ ៥០-៦០លានអឺរ៉ូ៕

Previous articleLampard ក្លាយជាបេក្ខភាពម្នាក់ក្នុងការចូលកាន់តំណែងនៅក្លឹប Coventry
Next articleJamal Musiala បង្ហើបអំពីអនាគតខ្លួននៅ Bayern Munich