Jamal Musiala បង្ហើបអំពីអនាគតខ្លួននៅ Bayern Munich

បរទេស៖ តារាឆ្នើមជម្រើសជាតិអាឡឺម៉ង និងក្រុម Bayern Munich កីឡាករ Jamal Musiala បានបើកចំហអំពីអនាគតរបស់គាត់នៅក្លឹបយក្សអាឡឺម៉ង់ ខណៈដែលគាត់អាចនឹងពិចារណាក្នុងការស្នាក់នៅបន្តនៅទីក្រុង Munich។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កីឡាករ Musiala បាននិយាយថា៖ “ចុះកិច្ចសន្យាថ្មីនៅ Bayern ឬអត់? ខ្ញុំមិនអាចនិយាយច្រើនអំពីប្រធានបទកិច្ចសន្យានោះទេ។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើក្រុម DFB ប៉ុន្តែខ្ញុំសប្បាយចិត្តនៅទីក្រុង Munich ខ្ញុំអាចនិយាយបាន”៕

Previous articleSporting CP បង្ហើបតម្លៃខ្លួនខ្សែការពារ Ousmane Diomande
Next articleច្បាស់ហើយ!! លោក Slot នឹងលក់កីឡាករ​ Wataru Endo ចេញនៅខែមករានេះ