បរទេស៖ កីឡាករ White បានខកខានការប្រកួតជាបន្តបន្ទាប់សម្រាប់ Arsenal ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការប្រកួត Premier League ជាមួយ Leicester City និង Southampton និងការឈ្នះ Champions League កាលពីខែមុនលើក្រុម Paris Saint-Germain ។ ខ្សែការពាររូបនេះបានព្យាយាមលេងទាំងឈឺចាប់ដើម្បីអាចបញ្ចប់ ៩០នាទីក្នុងការប្រកួតជាមួយ Inter និង Chelsea ប៉ុន្តែគាត់នឹងត្រូវធ្វើការពិនិត្យនៅក្នុងសប្តាហ៍នេះដើម្បីស្វែងរកនៅបញ្ហាដែលគាត់កំពុងជួបប្រទះ។
នេះបើយោងតាមការចេញផ្សាយរបស់ football.london បានអោយដឹងថាកីឡាករ White បាននឹងកំពុងសម្រាកព្យាបាលរបួសជង្គង់ដែលមានន័យថាគាត់បានចាប់ផ្តើមស្ថិតនៅក្នុងកៅអីបម្រុងក្នុងការប្រកួតបរាជ័យថ្មីៗជាមួយនឹងក្លឹប Newcastle។ លោក Mikel Arteta បាននិយាយនៅពេលនោះថា៖ “វាជាបញ្ហាតូចមួយ ដូច្នេះយើងត្រូវការពារគាត់” ។ នេះបើយោងតាម Con Harrison បានអោយដឹងថាកីឡាករ White នឹងចំណាយពេលប្រហែល 8 សប្តាហ៍នៅក្រៅទីលាន ដែលវាបានបង្កើតជាបញ្ហាមួយផ្សេងទៀតសម្រាបក្រុម Arsenal។
ការសម្រាកអន្តរជាតិបានមកដល់ ដែលវាជាពេលវេលាល្អសម្រាប់ក្រុម Arsenal ដែលមិនមានជ័យជម្នះក្នុងការប្រកួតលីកចំនួន ៤ ចុងក្រោយរបស់ពួកគេ និងដោះស្រាយបញ្ជីកីឡាកររបួសដែលកំពុងកើនឡើង។ ខ្សែការពារ Riccardo Calafiori, Takehiro Tomiyasu និង Kieran Tierney ក៏អវត្តមានដែរ ខណៈ Declan Rice និង Bukayo Saka ត្រូវដកខ្លួនចេញកំឡុងពេលចាប់ឆ្នោតប៉ះ Chelsea ហើយនឹងអវត្តមានក្នុងកាតព្វកិច្ចអង់គ្លេស។
លទ្ធផលស្មើ ១-១ ជាមួយក្រុម Chelsea បានធ្វើឱ្យក្រុមកាំភ្លើងធំឈរនៅលេខរៀងទី៤ ក្នុងក្របខ័ណ្ឌ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ៩ពិន្ទុ។ លោក Arteta សង្ឃឹមថាតារាឆ្នើមរបស់ខ្លួនមួយចំនួននឹងអាចជាសះស្បើយពីបញ្ហារបួសមកវិញ នៅពេលពួកគេប្រកួតក្នុងដីខ្លួនឯងទល់នឹងក្លឹប Nottingham Forest នៅថ្ងៃទី២៣ ខែវិច្ឆិកា៕