បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports Deutschland បានអោយដឹងថាការចរចាររវាងក្លឹប Liverpool និងអ្នកតំណាងរបស់កីឡាករ Mohamed Salah ប៉ុន្តែភាគីទាំងពីរនៅតែធ្វើការពិភាក្សាលម្អិតទៅលើលក្ខខណ្ឌដដែរ។
ខណៈដែលកិច្ចសន្យារបស់ Salah ជិតដល់រយៈពេលប្រាំមួយខែចុងក្រោយរបស់ខ្លួននៅក្នុងខែមករា Liverpool ប្រឈមនឹងសម្ពាធកាន់តែខ្លាំងដើម្បីស្វែងរកដំណោះស្រាយ។ ជាមួយនឹងទីផ្សារដោះដូរកីឡាករក្នុងខែមករាខិតជិតមកដល់ អនាគតរបស់ Salah អាចនឹងក្លាយទៅជាប្រធានបទសំខាន់សម្រាប់ទាំង Liverpool និងក្លឹបដែលចង់បានគាត់ ប្រសិនបើការចរចានៅតែបន្តជាប់គាំង៕