Theo Hernandez ទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សនៅអេស្ប៉ាញ

បរទេស៖ ខ្សែការពារឆ្វេង គឺជាអ្វីដែលក្លឹប Real Madrid កំពុងត្រូវការនៅពេលនេះ។ ក្លឹបបានចុះហត្ថលេខាបានម្នាក់ហើយ ដោយក្នុងនោះ Carlo Ancelotti បានបញ្ជាក់កាលពីថ្ងៃពុធថា Fran Garcia នឹងមកចូលរួមជាមួយនឹងក្លឹបជាថ្មីម្តងទៀត ពីក្លឹប Rayo Vallecano។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Fran Garcia មិនមែនជាខ្សែការពារឆ្វេងម្នាក់ដែលនឹងត្រលប់មកកាន់ Santiago Bernabeu នៅរដូវក្តៅនេះទេ។ បើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថា Florentino Perez មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារឆ្វេង Theo Hernandez ពីក្លឹប AC Milan មកវិញផងដែរ៕

Previous articleMason Mount រើសផ្ទេរទៅក្លឹបមួយនេះ ហើយបដិសេធ Liverpool និង Arsenal
Next articleកត្តានេះ អាចជាឪកាសសម្រាប់ក្លឹប Man Utd ផ្ទេរយកគាត់