Mason Mount រើសផ្ទេរទៅក្លឹបមួយនេះ ហើយបដិសេធ Liverpool និង Arsenal

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានរបស់ The Athletic បានអោយដឹងថាខ្សែបម្រើ Mason Mount របស់ក្លឹប Chelsea ចង់ផ្ទេរមកកាន់ Manchester United ច្រើនជាង Liverpool នឹង Arsenal ប្រសិនជាគាត់ពិតជាចាកចេញពី Stamford Bridge នៅរដូវក្តៅនេះមែន។

គួរបញ្ជាក់ថាកុងត្រារបស់ Mount ជាមួយនឹងក្លឹប Chelsea នឹងផុតនៅរដូវកាលក្រោយ ដោយគាត់មិនទាន់ច្បាស់លាស់អំពីអនាគតខ្លួននៅឡើយទេនាពេលនេះ។ ការពិភាក្សាអំពីការបន្តកុងត្រាថ្មីក៏ត្រូវបានបរាជ័យ។ ដោយសារតែ Mount ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់គាត់ជាមួយ Chelsea ដែលនេះជាហេតុផលើធ្វើអោយក្លឹបតោខៀវត្រូវការតម្លៃប្រមាណ ៦០លានផោនសម្រាប់ការចាកចេញរបស់គាត់៕

Previous articleដឹងតែទៅអេស្ប៉ាញ!! ព្រោះបានជួបពិភាក្សាជាមួយក្លឹបរួចរាល់ហើយ
Next articleTheo Hernandez ទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សនៅអេស្ប៉ាញ