បរទេស៖ ខ្សែការពារឆ្វេង គឺជាអ្វីដែលក្លឹប Real Madrid កំពុងត្រូវការនៅពេលនេះ។ ក្លឹបបានចុះហត្ថលេខាបានម្នាក់ហើយ ដោយក្នុងនោះ Carlo Ancelotti បានបញ្ជាក់កាលពីថ្ងៃពុធថា Fran Garcia នឹងមកចូលរួមជាមួយនឹងក្លឹបជាថ្មីម្តងទៀត ពីក្លឹប Rayo Vallecano។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Fran Garcia មិនមែនជាខ្សែការពារឆ្វេងម្នាក់ដែលនឹងត្រលប់មកកាន់ Santiago Bernabeu នៅរដូវក្តៅនេះទេ។ បើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថា Florentino Perez មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារឆ្វេង Theo Hernandez ពីក្លឹប AC Milan មកវិញផងដែរ៕



