Man Utd ត្រៀមកញ្ចប់ថវិកា ៦០លានផោនសម្រាប់ផ្ទេរកីឡាករ Sporting CP ម្នាក់

បរទេស៖ ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរដែលមានតម្លៃ ៦០លានផោនសម្រាប់យុវជន Geovany Quenda របស់ក្លឹប Sporting CP។

នេះបើយោងតាមការចេញផ្សាយរបស់ Ekrem Konur បានអោយដឹងថាក្លឹប United បានរៀបចំកិច្ចព្រមព្រៀងរួចហើយ រួមទាំងប្រាក់រង្វាន់បន្ថែម ដើម្បីធានាបានហត្ថលេខារបស់ Quenda ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ ការអភិវឌ្ឍន៍​និងភាពបត់បែនរបស់កីឡាករវ័យក្មេងក្នុងតួនាទីខ្សែការពារស្លាប បានធ្វើឱ្យគាត់ក្លាយជាអ្នករំពឹងទុកដ៏លេចធ្លោមួយ ខណៈលោក Amorim ស្គាល់យ៉ាងច្បាស់អំពីសមត្ថិភាពរបស់គាត់ ធ្វើអោយបង្ហើនចំណាប់អារម្មណ៍របស់ក្លឹប United៕

Previous articleMo Salah ហាក់បង្ហើបកាន់តែខ្លាំងជុំវិញអនាគតគាត់នៅ Liverpool
Next articleអនាគត Kieran Trippier នៅ Newcastle អាចនឹងឈានដល់ទីបញ្ចប់ហើយ!