Man Utd បើកការចរចាដើម្បីទិញយកកីឡាករសំខាន់ម្នាក់របស់ Sporting

បរទេស៖ ក្លឹប Manchester United បានបើកការពិភាក្សាជាមួយ Sporting CP លើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើកីឡាករ Viktor Gyokeres នៅរដូវក្តៅក្រោយនេះ។

Gyokeres

នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប United បានផ្តួចផ្តើមការពិភាក្សាជាមួយ Sporting លើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើ Gyokeres ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះមានទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្លឹបព័រទុយហ្គាល់នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២៤គ្រាប់ក្នុងការបង្ហាញខ្លួន ២១ប្រកួត ខណៈដែលគាត់បានឈានដល់កម្រិតថ្មីមួយក្រោមការដឹកនាំរបស់លោក Ruben Amorim ៕

Previous articleSalah បង្ហាញការអន់ចិត្តចំពោះក្លឹប Liverpool ដោយសារតែរឿងនេះ
Next articleនាយកក្លឹប Juventus ចេញមកបដិសេធព័ត៌មានរវាងកីឡាករ Danilo និងក្លឹប Napoli