James ទំនង់ជាទៅចូលរួមជាមួយ Inter Miami នៅអាមេរិក

បរទេស៖ កីឡាករសញ្ជាតិកូឡុំប៊ី James ដែលជាប់ឈ្មោះជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ ខណៈពេលដែល Messi និងប្រទេសអាហ្សង់ទីនអាចការពារតំណែងជើងឯករបស់ខ្លួននៅលើទឹកដីអាមេរិក ។ ពេលនេះ James កំពុងស៊ូទ្រាំនឹងពេលវេលាដ៏លំបាកមួយនៅអេស្ប៉ាញជាមួយនឹង Rayo Vallecano ។

James Rodriguez Rayo Vallecano 2024-25

អតីតកីឡាកររបស់ក្លឹប Real Madrid រូបនេះបានត្រលប់ទៅទ្វីបអឺរ៉ុបវិញ ក្រោយបង្ហាញខ្លួនយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ Copa ប៉ុន្តែពេលវេលានៃការប្រកួតរបស់គាត់មានចំនួនតិច ដោយសារតែគាត់ជាប់ជាជម្រើសកីឡាករទី២នៅក្នុងរដ្ឋធានីអេស្ប៉ាញ។ កីឡាករ James ទើបតែបង្ហាញខ្លួនតែ ១៣៦នាទីប៉ុណ្ណោះនៅ La Liga ក្នុងរដូវកាលនេះ ហើយបានចាប់ផ្តើមជាជម្រើសដំបូងតែម្តងគត់ក្នុងការប្រកួតក្របខ័ណ្ឌកំពូល។

មានការផ្ដល់យោបល់ថាកិច្ចសន្យារយៈពេលមួយឆ្នាំរបស់គាត់អាចត្រូវបានបញ្ចប់នៅដើមឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យកីឡាករវ័យ ៣៣ឆ្នាំស្វែងរកការប្រកួតប្រជែងថ្មីមួយទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ Estadio Deportivo បានអោយដឹងថាកីឡាករ James បាននឹងកំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Inter Miami។

Lionel Messi James Rodriguez Argentina Colombia Copa America 2024

ក្លឹប Inter Miami កំពុងតែរៀបចំក្រុមឡើងវិញ ក្រោយបរាជ័យក្នុងការប្រកួតជម្រុះ MLS Cup ក្នុងឆ្នាំ២០២៤ ទល់នឹងក្លឹប Atlanta United ដោយលោក David Beckham និងក្រុមប្រឹក្សាភិបាលរបស់ក្លឹបកំពុងស្វែងរកកីឡាករដែលមានកម្រិងខ្ពស់បន្ថែមទៀតមកពង្រឹងក្រុម។

កីឡាករ James សាកសមទៅនឹងតម្រូវកាលនេះ ហើយគាត់អាចនឹងទទួលបានឪកាសទៅចូលរួមជាមួយកីឡាករ​ Messi, Luis Suarez និង Sergio Busquets នៅរដ្ឋផ្លរីដា។ មានការពិភាក្សាផងដែរអំពី Inter Miami នៅតែរក្សាការតាមដានយ៉ាងដិតដល់លើកីឡាករ Angel Di Maria ដែលជាម្ចាស់ជើងឯក World Cup និងតារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar ៕

Previous articleការប្រកួតកីឡាជិះសេះផ្លោះរបារជើងឯកថ្នាក់ជាតិ ២០២៤ បានបញ្ចប់ដោយលទ្ធផលល្អប្រសើរ
Next articleលោក Sergio Conceição ក្លាយជាជម្រើសមកជំនួសកន្លែង Julen Lopetegui នៅ West Ham