អនាគតរបស់លោក Julen Lopetegui នឹងត្រូវបង្ហាញនៅថ្ងៃសុក្រនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាអ្នកចាត់ការក្លឹប West Ham United លោក Julen Lopetegui ប្រឈមមុខនឹងអនាគតដែលមិនច្បាស់លាស់នៅក្លឹប ខណៈដែលក្រុមប្រឹក្សាភិបាលរបស់ក្លឹបនៅតែពិចារណាថាតើត្រូវរក្សាទុកគាត់ឬអត់។

ក្រុមប្រឹក្សាភិបាលត្រូវបានគេរាយការណ៍ថាបានបោះឆ្នោតដោយទទួលបានសម្លេង ៦០-៤០ ទាក់ទងនឹងការបណ្តេញចេញរបស់លោក Lopetegui ជាមួយនឹងការពិភាក្សាកំពុងបន្តបន្ទាប់ពីការសម្តែងខកចិត្តនាពេលថ្មីៗនេះ។ ការចាញ់ក្រុម Arsenal និង Leicester បានរួមចំណែកធ្វើឱ្យក្រុមញញួរធំ ធ្លាក់មកចំណាត់ថ្នាក់ទី១៤ ក្នុងក្របខ័ណ្ឌ Premier League ដោយធ្វើអោយមានការពិចារណាទៅលើអនាគតរបស់អ្នកចាត់ការរូបនេះ។ ក្លឹបត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តច្បាស់លាស់ទាក់ទងនឹងតំណែងរបស់លោក Lopetegui នៅថ្ងៃសុក្រ៕

Previous articleMaguire បង្ហាញក្តីស្រមៃចង់បន្តលេងអោយបិសាចក្រហមលើសពីរដូវកាលនេះ
Next articleLeverkusen គ្រោងផ្តល់កុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Victor Boniface