បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports Deutschland បានអោយដឹងថាក្លឹប Bayer Leverkusen កំពុងធ្វើការចំពោះកុងត្រាថ្មី ដើម្បីអាចធានាបាននៅការរក្សាទុកខ្សែប្រយុទ្ធ Victor Boniface នៅក្លឹបន្តទៀត។
ក្លឹប Bundesliga ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំកិច្ចព្រមព្រៀងដើម្បីរក្សាកីឡាករវ័យ ២៣ឆ្នាំនៅកីឡដ្ឋាន BayArena រហូតដល់រដូវក្តៅឆ្នាំ២០២៩។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងរារាំងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីក្លឹបកំពូលៗ រួមទាំង Manchester United ដែលត្រូវបានគេនិយាយថាកំពុងតាមដានយ៉ាងជិតស្និទ្ធលើខ្សែប្រយុទ្ធ Boniface ដែលជាផ្នែកមួយនៃការស្វែងរកខ្សែប្រយុទ្ធដែលអាចទុកចិត្តបានក្រោមការដឹកនាំរបស់ Ruben Amorim ៕