West Ham ចង់បានគ្រូបង្វឹករបស់ Benfica មកជំនួសលោក Julen Lopetegui

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប West Ham United ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើលោក Roger Schmidt ជាជម្រើសអ្នកគ្រប់គ្រងដ៏មានសក្តានុពល។ លោក Schmidt ដែលបច្ចុប្បន្នមានកុងត្រាជាមួយក្លឹប Benfica ក៏មានព័ត៌មានចចាមអារ៉ាមក្នុងការទៅដឹកនាំក្លឹប RB Leipzig ផងដែរ ដោយសារការសង្ស័យនៅតែមានចំពោះអនាគតរបស់ Marco Rose នៅក្លឹបអាល្លឺម៉ង់។

ទោះបីជាបានដាក់បញ្ចូលឈ្មោះគាត់ក្នុងការពិភាក្សាក៏ដោយក៏ប្រភពបានបង្ហាញថាវាមិនទំនងដែល Schmidt នឹងទទួលតួនាទីជាអ្នកគ្រប់គ្រងថ្មីនាពេលអនាគតភ្លាមៗនោះទេ។ កិច្ចសន្យាដែលមានស្រាប់របស់គាត់ជាមួយ Benfica មិនទាន់បញ្ចប់ ដែលវាធ្វើអោយមានភាពស្មុគស្មាញដល់ការផ្លាស់ប្តូរសក្តានុពលណាមួយ។ លើសពីនេះ ការចាប់អារម្មណ៍របស់ West Ham លើបេក្ខជនផ្សេងទៀតដែលត្រូវបានរាយការណ៍គឺលោក Sergio Conceição ក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញ នៅពេលនេះក្លឹបកំពុងស្វែងរកអ្នកបន្តតំណែងដ៏ពីលោក Julen Lopetegui ៕

Previous articleLeverkusen គ្រោងផ្តល់កុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Victor Boniface
Next articleក្លឹបនៅបារាំង ច្រានចោលឪកាសផ្ទេរយក Pogba