បរទេស៖ ក្លឹប Juventus អាចនឹងនាំយកខ្សែការពារបន្ថែមទៀតមកកាន់ក្រុម ដែលក្នុងនោះអាចជាកីឡាករ Antonio Silva ក្នុងខែមករានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sportបានអោយដឹងថាក្លឹប Juventus កំពុងពិចារណាលើការផ្ទេរសម្រាប់ខ្សែការពារកណ្តាលដ៏មានទេពកោសល្យរបស់ក្លឹប Benfica កីឡាករ Antonio Silva នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
កិច្ចសន្យារបស់ Silva នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ហើយខ្សែការពាររូបនេះមានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ១០០លានអឺរ៉ូដែលបានបញ្ចូលក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់៕