បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Jijantes បានអោយដឹងថាក្លឹប Barcelona ចង់ចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Jonathan Tah ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននៅក្នុងរដូវក្តៅក្រោយ ហើយត្រូវបានគេរាយការណ៍ថាបានដាក់សំណើដំបូងទៅកាន់កីឡាករហើយ។
កីឡាករ Tah បានត្រៀមខ្លួនក្នុងការចាកចេញពីក្លឹប Bayer Leverkusen នៅរដូវក្តៅក្រោយ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់ជាមួយម្ចាស់ជើងឯកអាល្លឺម៉ង់។ នាយកកីឡារបស់ក្លឹប Barcelona លោក Deco បានធ្វើការពិភាក្សាដំបូងជាមួយភ្នាក់ងាររបស់កីឡាករលោក Pini Zahavi ។