បរទេស៖ ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានបើកចំហរលើព័ត៌មានចចាមអារ៉ាមរបស់ក្លឹបជាមួយនឹងការផ្ទេរយកតារាឆ្នើមរបស់ក្លឹប Liverpool កីឡាករ Mohamed Salah នៅរដូវកាលក្រោយ។
ថ្លែងទៅកាន់អ្នកកាសែត Ben Jacobs ប្រធានក្លឹប PSG បាននិយាយថា៖ “យើងស្រលាញ់ Mo Salah ប៉ុន្តែគាត់មានកុងត្រាជាមួយ Liverpool ដូច្នេះហើយយើងមិនដែលនិយាយជាមួយគាត់ទេ។ គាត់មកពីផ្នែក [MENA] នៃពិភពលោករបស់យើង។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែល គាត់បានធ្វើរួចហើយនៅ Premier League ខ្ញុំមានការគោរពយ៉ាងខ្លាំងសម្រាប់គាត់ និងសម្រាប់ Liverpool”៕