បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាក្លឹប Inter Miami ដែលជាកម្មសិទ្ធិរបស់ David Beckham បានដាក់គោលដៅយកតារាឆ្នើមរបស់ Manchester City កីឡាករ Kevin De Bruyne ជាអទិភាពដំបូង។
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន Etihad ហើយលុះត្រាតែគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅចុងខែធ្នូ មិនដូច្នោះទេគាត់មានសេរីភាពក្នុងការចរចារជាមួយក្លឹបបរទេសសម្រាប់ការផ្ទេរនារដូវក្តៅខាងមុខ៕