ប្រធានក្លឹប PSG បើកចំហរជុំវិញព័ត៌មានចចាមអារ៉ាមផ្ទេរយក Mohamed Salah

បរទេស៖ ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានបើកចំហរលើព័ត៌មានចចាមអារ៉ាមរបស់ក្លឹបជាមួយនឹងការផ្ទេរយកតារាឆ្នើមរបស់ក្លឹប Liverpool កីឡាករ Mohamed Salah នៅរដូវកាលក្រោយ។

Liverpool FC v AFC Bournemouth - Premier League

ថ្លែងទៅកាន់អ្នកកាសែត Ben Jacobs ប្រធានក្លឹប PSG បាននិយាយថា៖ “យើងស្រលាញ់ Mo Salah ប៉ុន្តែគាត់មានកុងត្រាជាមួយ Liverpool ដូច្នេះហើយយើងមិនដែលនិយាយជាមួយគាត់ទេ។ គាត់មកពីផ្នែក [MENA] នៃពិភពលោករបស់យើង។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែល គាត់​បាន​ធ្វើ​រួច​ហើយ​នៅ Premier League ខ្ញុំ​មាន​ការ​គោរព​យ៉ាង​ខ្លាំង​សម្រាប់​គាត់ និង​សម្រាប់ Liverpool”៕

Previous articleDeco បានជួបចរចាជាមួយភ្នាក់ងាររបស់កីឡាករ Jonathan Tah ហើយ
Next articleDavid Beckham ដាក់គោលដៅអាទិភាពក្នុងការផ្ទេរយកតារាឆ្នើមរបស់ Man City