អ្នកចាត់ការក្លឹប Newcastle មិនអាចធានាក្លឹបនិងមិនលក់កីឡាករនោះទេ ព្រោះថា

បរទេស៖ អ្នកចាត់ការក្លឹប Newcastle United លោក Eddie Howe បានសារភាពថាគាត់មិនអាចធានាថាក្លឹបនឹងជៀសវាងការលក់កីឡាករក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានោះទេ ខណៈដែលពួកគេបន្តជួបប្រទះនៅច្បាប់ទាក់ទងនឹងប្រាក់ចំណេញ និងនិរន្តរភាពនៃក្របខ័ណ្ឌ Premier League (PSR)។

លោក Howe បាននិយាយថា៖ “នៅពេលដែលក្រុមមិនលក់កីឡាករ គឺលុះត្រាតែចំណូលរបស់អ្នកមានច្រើន។ ដូច្នេះខ្ញុំគិតថា លំហូរចំណូលរបស់យើងមិនមែនជាកន្លែងដែលយើងចង់បាននោះទេ។ យើងកំពុងព្យាយាមបង្កើនចំណូល ដូច្នេះខ្ញុំគិតថាការលក់កីឡាករចេញ និងចូល នឹងមានសារៈសំខាន់ សង្ឃឹមថាវានឹងមិនមែនជាកីឡាករដែលយើងត្រូវបានបង្ខំឱ្យលក់ដូចដែលយើងស្ថិតក្នុងស្ថានភាពនោះ (ក្នុងរដូវក្តៅ) ជាមួយនឹងពេលវេលាកំណត់ពីរបីថ្ងៃជិតបញ្ចប់ទីផ្សារដោះដូរ។ សង្ឃឹមថា វានឹងមានស្ថានភាពល្អ ប៉ុន្តែអ្នកមិនអាចធានាអ្វីទាំងអស់។ គ្មានអ្វីត្រូវបានកំណត់ ១០០%នោះទេ ហើយ​វា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​”៕

Previous articleMan Utd នឹង Aston Villa ចាប់អារម្មណ៍កីឡាករវ័យ ១៨ឆ្នាំម្នាក់
Next articleខ្សែប្រយុទ្ធ Zirkzee ទំនង់ជាវិលត្រលប់ទៅអ៊ីតាលីវិញនៅក្នុងខែមករា