ខ្សែប្រយុទ្ធ Zirkzee ទំនង់ជាវិលត្រលប់ទៅអ៊ីតាលីវិញនៅក្នុងខែមករា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប Juventus កំពុងរៀបចំពង្រឹងក្រុមរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ដោយផ្តោតលើទាំងតំបន់ការពារ និងប្រយុទ្ធ។ ក្លឹបយក្សអ៊ីតាលីកំពុងថ្លឹងថ្លែងការផ្លាស់ប្តូរសម្រាប់កីឡាករ António Silva របស់ក្លឹប Benfica និងខ្សែប្រយុទ្ធ Joshua Zirkzee របស់ក្លឹប Manchester United ជាគោលដៅអាទិភាព។

ហើយវាអាស្រ័យទៅលើការជាសះស្បើយរបស់កីឡាករ Arkadiusz Milik។ ប្រសិនបើរបួសរយៈពេលវែងរបស់គាត់នៅតែបន្តរំខានគាត់ ក្លឹប Juventus អាចនឹងស្វែងរកកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ Zirkzee ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹប Manchester United ៕

Previous articleអ្នកចាត់ការក្លឹប Newcastle មិនអាចធានាក្លឹបនិងមិនលក់កីឡាករនោះទេ ព្រោះថា
Next articleWest Ham ចង់ខ្ចីជើងកីឡាករ Tosin Adarabioyo របស់ Chelsea