West Ham ចង់ខ្ចីជើងកីឡាករ Tosin Adarabioyo របស់ Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាខ្សែការពារ Tosin Adarabioyo របស់ Chelsea បានក្លាយជាគោលដៅផ្ទេរដ៏មានសក្តានុពលសម្រាប់ក្រុម West Ham United ក្នុងអំឡុងពេលទីផ្សារខែមករាខាងមុខនេះ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ Chelsea ក្នុងការផ្ទេរដោយឥតគិតថ្លៃ ប៉ុន្តែបានជួបការលំបាកក្នុងការទទួលបានពេលវេលាលេងជាប់លាប់ក្រោមការដឹកនាំរបស់អ្នកចាត់ការ Enzo Maresca ។ ក្រុមញញួរធំ កំពុងពិចារណាលើការរៀបចំការខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។ ថាតើ Chelsea នឹងយល់ព្រមលើការចាកចេញជាបណ្ដោះអាសន្នរបស់គាត់ ឫយ៉ាងណា៕

Previous articleខ្សែប្រយុទ្ធ Zirkzee ទំនង់ជាវិលត្រលប់ទៅអ៊ីតាលីវិញនៅក្នុងខែមករា
Next articleបញ្ហាប្រឈមនៅ Barca!! ធ្វើអោយកីឡាករ​ Vitor Roque ចង់វិលត្រលប់ទៅកាន់ប្រេស៊ីលវិញ