បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាខ្សែការពារ Tosin Adarabioyo របស់ Chelsea បានក្លាយជាគោលដៅផ្ទេរដ៏មានសក្តានុពលសម្រាប់ក្រុម West Ham United ក្នុងអំឡុងពេលទីផ្សារខែមករាខាងមុខនេះ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ Chelsea ក្នុងការផ្ទេរដោយឥតគិតថ្លៃ ប៉ុន្តែបានជួបការលំបាកក្នុងការទទួលបានពេលវេលាលេងជាប់លាប់ក្រោមការដឹកនាំរបស់អ្នកចាត់ការ Enzo Maresca ។ ក្រុមញញួរធំ កំពុងពិចារណាលើការរៀបចំការខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។ ថាតើ Chelsea នឹងយល់ព្រមលើការចាកចេញជាបណ្ដោះអាសន្នរបស់គាត់ ឫយ៉ាងណា៕