Leon Goretzka សម្រេចចិត្តបន្តស្នាក់នៅជាមួយ Bayern ដល់ចុងបញ្ចប់រដូវកាលនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Leon Goretzka នឹងបន្តនៅ Bayern Munich រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាមានការចាប់អារម្មណ៍ពី Manchester United និង Tottenham ក៏ដោយ។

កីឡាករវ័យ 29 ឆ្នាំរូបនេះបានមើលឃើញថាពេលវេលាលេងរបស់គាត់នៅលើទីលានត្រូវបានកាត់បន្ថយយ៉ាងច្រើនក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Vincent Kompany ដោយចាប់ផ្តើមត្រឹមតែបីប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន៧ ដែលគាត់បានបង្ហាញក្នុងរដូវកាលនេះ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៦៕

Previous articleការចរចាទៅលើកុងត្រាថ្មីជួបបញ្ហា!! ធ្វើអោយ Alphonso Davies ព្រមស្តាប់នៅសំណើរពីក្លឹបផ្សេង
Next articleArteta និង Maresca ចាប់អារម្មណ៍ខ្សែការពារវ័យក្មេងរបស់ក្លឹប Palmeiras