ការចរចាទៅលើកុងត្រាថ្មីជួបបញ្ហា!! ធ្វើអោយ Alphonso Davies ព្រមស្តាប់នៅសំណើរពីក្លឹបផ្សេង

បរទេស​៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Christian Falk បានអោយដឹងថាកីឡាករ Alphonso Davies ត្រូវបានគេរាយការណ៍ថានឹងស្តាប់ការផ្តល់ជូនរបស់ Manchester United និង Real Madrid ចំពេលមានភាពតានតឹងខ្លាំងជុំវិញការចរចាកិច្ចសន្យាជាមួយ Bayern Munich ។

ភ្នាក់ងាររបស់ខ្សែការពាររូបនេះ លោក Nick Househ បានសម្តែងការខកចិត្តចំពោះការដោះស្រាយការចរចាកិច្ចសន្យា ដោយពណ៌នាអំពីដំណើរការនេះថាគ្រប់គ្រងមិនបានល្អ។ ភាព​តានតឹង​បាន​កើន​ឡើង​ដល់​ចំណុច​ដែល Househ បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Munich ហើយ​បាន​ជ្រើសរើស​ធ្វើ​ការ​ពិភាក្សា​តាម​រយៈវីដេអូខល។ ចំពោះការភ្ញាក់ផ្អើលរបស់គាត់ Max Eberl ដែលជានាយកកីឡាថ្មីរបស់ Bayern បានអវត្តមានពីការពិភាក្សា ដែលធ្វើឱ្យភ្នាក់ងាររបស់កីឡាករ Davies កាន់តែមានភាពស្ងប់ស្ងាត់៕

Previous articleក្រុមការងារលោក Pep Guardiola បានទៅតាមដានកីឡាករ​របស់ Valencia
Next articleLeon Goretzka សម្រេចចិត្តបន្តស្នាក់នៅជាមួយ Bayern ដល់ចុងបញ្ចប់រដូវកាលនេះ