បរទេស៖ Manchester City ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើខ្សែបម្រើ Pepelu របស់ Valencia ជាដំណោះស្រាយរយៈពេលខ្លីមួយដើម្បីមកជំនួសកន្លែង Rodri ដែលត្រូវបានអវត្តមានដោយសាររបួស ACL ។
នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្រុមការងាររបស់ក្លឹប Man City បានធ្វើការវិភាគយ៉ាងងទូលំទូលាយពីទម្រង់លេងរបស់កីឡាករវ័យ ២៦ឆ្នាំតាមរយៈការវាយតម្លៃទិន្នន័យ និងវីដេអូ។ កីឡាករ Pepelu ជាជម្រើសដ៏មានប្រសិទ្ធភាពមួយដែលអាចសមឥតខ្ចោះទៅក្នុងប្រព័ន្ធរបស់ពួកគេ។ លើសពីនេះ គាត់ក៏អាចផ្តល់នូវតម្លៃផ្សេងទៀត នៅពេលដែលម្ចាស់ពានរង្វាន់ Ballon d’Or ទទួលបានកាយសម្បទាពេញលេញឡើងវិញ៕