បរទេស៖ ខ្សែការពារ William Saliba របស់ Arsenal បានផ្តល់ព័ត៌មានថ្មីៗជាវិជ្ជមានចំពោះអនាគតរបស់គាត់នៅកីឡដ្ឋាន Emirates ខណៈដែលគាត់ច្រានចោលពាក្យចចាមអារ៉ាមដែលទាក់ទងរវាងគាត់ជាមួយ Real Madrid ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ Saliba បាននិយាយថា៖ “ពិតណាស់ ខ្ញុំមានអារម្មណ៍ថានៅផ្ទះ។ ខ្ញុំបានចុះហត្ថលេខាជាមួយក្លឹបកាលពី ៥ឆ្នាំមុន ប៉ុន្តែនេះវាគ្រាន់តែជារដូវកាលទី៣ របស់ខ្ញុំ ហើយខ្ញុំរីករាយនឹងអ្វីៗទាំងអស់ – កីឡាករ បុគ្គលិក និងអ្នកគាំទ្រ”។
នៅពេលសួរថាតើគាត់អាចស្នាក់នៅ Arsenal រយៈពេលយូរដែរឬទេ គាត់បានឆ្លើយថា “ខ្ញុំពិតជាមានអារម្មណ៍ថានៅផ្ទះ ហេតុអ្វីបានជាមិនមែន?”៕