នាយកក្លឹប Bayern Munich និយាយអំពីអនាគតរបស់កីឡាករ Jamal Musiala

បរទេស៖ នាយកក្លឹប Bayern Munich លោក Max Eberl បានបញ្ជាក់ថា ការបន្តកុងត្រារបស់ Jamal Musiala នឹងមិនត្រូវបានប្រកាសនៅក្នុង AGM របស់ក្លឹបនៅថ្ងៃអាទិត្យនោះទេ។ មានការរំពឹងទុកអំពីអនាគតរបស់កីឡាករ Musiala នៅកីឡដ្ឋាន Allianz Arena អស់មួយរយៈពេលមកហើយ ហើយបើយោងតាមការចេញផ្សាយរបស់ BILD កាលពីពេលថ្មីៗនេះបានអោយដឹងថាក្លឹបយក្ស Bundesliga បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូននូវកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរអោយចាប់អារម្មណ៍មួយ ក្នុងគោលបំណង់រក្សាកីឡាករសញ្ជាតិអាល្លឺម៉ង់អោយចុះកិច្ចសន្យារយៈពេលវែងថ្មី។

ទោះជាយ៉ាងណាក៏ដោយ ប្រធានក្លឹប Max Eberl បានច្រានចោលការរំពឹងទុក ខណៈដែលគាត់បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា “វានឹងមិនកើតឡើងនៅថ្ងៃស្អែកទេ។ វានឹងមិនផ្ទុះនោះទេ”៕

Previous articleInter Miami បង្ហើបអំពីឪកាសដែល Neymar អាចមកលេងជុំជាមួយ Messi
Next articleWayne Rooney កំពុងជួបការលំបាកនៅក្រុម Plymouth