បរទេស៖ វីរបុរសក្រុមបិសាចក្រហម Manchester United លោក Wayne Rooney កំពុងដោះស្រាយវិបត្តិរបួសដ៏ធំមួយនៅឯក្រុម Plymouth ហើយប្រហែលជាត្រូវប្រកួតដោយគ្មានការពង្រឹងណាមួយនៅក្នុងខែមករា។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Plymouth កំពុងសម្លឹងរកមើលការទាក់ទាញអ្នកវិនិយោគថ្មីដើម្បីបញ្ចូលសាច់ប្រាក់ទៅក្នុងក្រុមនៅមុនទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងថ្មីបែបនេះត្រូវតែត្រូវបានអនុម័តជាលើកដំបូងដោយ EFL ។ ស្ថានភាពនេះមានន័យថា Rooney ហាក់ដូចជាមានឱកាសតិចតួចក្នុងការនាំយកកីឡាករថ្មីមកពង្រឹងក្រុមនៅក្នុងខែមករា៕



