បរទេស៖ នាយកក្លឹប Bayern Munich លោក Max Eberl បានបញ្ជាក់ថា ការបន្តកុងត្រារបស់ Jamal Musiala នឹងមិនត្រូវបានប្រកាសនៅក្នុង AGM របស់ក្លឹបនៅថ្ងៃអាទិត្យនោះទេ។ មានការរំពឹងទុកអំពីអនាគតរបស់កីឡាករ Musiala នៅកីឡដ្ឋាន Allianz Arena អស់មួយរយៈពេលមកហើយ ហើយបើយោងតាមការចេញផ្សាយរបស់ BILD កាលពីពេលថ្មីៗនេះបានអោយដឹងថាក្លឹបយក្ស Bundesliga បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់ជូននូវកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរអោយចាប់អារម្មណ៍មួយ ក្នុងគោលបំណង់រក្សាកីឡាករសញ្ជាតិអាល្លឺម៉ង់អោយចុះកិច្ចសន្យារយៈពេលវែងថ្មី។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្លឹប Max Eberl បានច្រានចោលការរំពឹងទុក ខណៈដែលគាត់បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា “វានឹងមិនកើតឡើងនៅថ្ងៃស្អែកទេ។ វានឹងមិនផ្ទុះនោះទេ”៕



