បរទេស៖ កីឡាករឆ្នើមសញ្ជាតិប្រេស៊ីល Endrick របស់ក្លឹប Real Madrid បានសម្រេចចិត្តថាគាត់នឹងមិនទទួលយកសំណើរខ្ចីជើងក្នុងខែមករា ហើយនឹងបន្តប្រយុទ្ធដើម្បីរកកន្លែងចាប់ផ្តើមនៅ Real Madrid។ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកីឡាករ Endrick ចង់បង្ហាញថាគាត់ជាកីឡាករដ៏សំខាន់ម្នាក់ចំពោះលោក Carlo Ancelotti នៅពាក់កណ្តាលរដូវកាលនេះ ហើយជឿជាក់ថាគាត់អាចបង្ហាញពីចំនុចល្អរបស់ខ្លួននៅ Madrid មិនមែននៅក្លឹបផ្សេងនោះទេ។
កីឡាករវ័យក្មេងមានទំនុកចិត្តថាគាត់អាចបង្ហាញពីសមត្ថភាពរបស់គាត់ និងក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមនៅរដូវកាលនេះ ហើយជឿជាក់ថាគាត់បានយកឈ្នះលើបញ្ហាប្រឈមស្រដៀងគ្នានេះនៅ Palmeiras ដែលនឹងជួយគាត់ម្តងទៀត។ Endrick រីករាយក្នុងការចំណាយពេលនៅ Madrid៕



