បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Arsenal ចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Brighton កីឡាករ Joao Pedro ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អ ។

កីឡាករសញ្ជាតិប្រេស៊ីលបច្ចុប្បន្នមានតម្លៃ ៥០លានអឺរ៉ូ ប៉ុន្តែវាអាចនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រសិនបើគាត់នៅតែបន្តបង្ហាញទម្រង់លេងយ៉ាងល្អនេះទៀតសម្រាប់ក្រុម Brighton។ ក្លឹបកាំភ្លើងធំត្រូវបានគេរាយការណ៍ថាសុខចិត្តផ្តល់តម្លៃក្នុងចន្លោះពី ៥៥លានអឺរ៉ូទៅ ៦៥លានអឺរ៉ូ៕



