បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United មិនរំពឹងថាមានការផ្តល់ជូនណាមួយនោះទេសម្រាប់ Rashford ក្នុងខែមករានោះទេ ប៉ុន្តែការលក់គាត់បានក្លាយជាអាទិភាពសម្រាប់ក្លឹប។ ក្លឹប United ត្រូវតែលក់កីឡាករចេញដើម្បីជៀសវាងការបំពានច្បាប់លើប្រាក់ចំណេញ និងនិរន្តរភាព ហើយក្នុងនាមជាកីឡាករចេញពីសាលាបាល់ទាត់របស់ក្លឹប Man Utd ការលក់របស់ Rashford នឹងរាប់ជាប្រាក់ចំណេញ ១០០ភាគរយនៅលើតារាងតុល្យការរបស់ពួកគេ។
នៅក្នុងចំនុចមួយនៃអាជីពរបស់គាត់នៅ United ក្លឹបធ្លាប់ច្រានចោលនៅសំណើរមានតម្លៃទាបជាង ១០០លានផោន ប៉ុន្តែទម្រង់លេងដ៏គួរអោយខកចិត្តរបសគាត់នៅ ២រដូវកាលចុងក្រោយនេះបានធ្វើអោយតម្លៃរបស់គាត់ធ្លាក់ចុះ៕