Ancelotti ចង់បានខ្សែការពាររបស់ Man Utd ២រូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Real Madrid ត្រូវបានរាយការណ៍មកថាកំពុងតាមដានខ្សែការពាររបស់ក្រុម Manchester United កីឡាករ Lisandro Martinez និង Diogo Dalot នៅមុនទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

Man Utd's Lisandro Martinez questioned after immediately brushing off Liverpool rivalry - Liverpool.com

លោក Ruben Amorim កំពុងសម្លឹងមើលការកែទម្រង់ក្រុមតាមចក្ខុវិស័យរបស់គាត់ ហើយការចាកចេញដ៏មានសក្តានុពលសម្រាប់ Martinez អាចស្របតាមផែនការទាំងនោះ។ ចំណែកឯ Dalot មានរដូវកាលដ៏អស្ចារ្យនៅ Old Trafford កាលពីឆ្នាំមុន ដោយទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ។ ទម្រង់លេងជាប់លាប់ និងភាពបត់បែនរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ Ancelotti ដែលធ្វើឱ្យគាត់ក្លាយជាគោលដៅសក្តានុពលសម្រាប់ក្លឹបយក្សអេស្ប៉ាញ៕

Previous articleក្លឹបមួយនេះចង់បានខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Spurs
Next articleMartín Zubimendi និង Bruno Guimarães ក្លាយជាគោលដៅរបស់ Man City សម្រាប់ខែមករា