បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាអ្នកចាត់ការទូទៅរបស់ក្លឹប Manchester City លោក Pep Guardiola បានទទួលការគាំទ្រក្នុងការផ្ទេរយកកីឡាករ Martín Zubimendi និង Bruno Guimarães នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ម្ចាស់ជើងឯក Premier League កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេដើម្បីស្តាររដូវកាលដ៏លំបាកមួយឡើងវិញ បន្ទាប់ពីមានផ្នែកហិរញ្ញវត្ថុដ៏រឹងមាំដែលត្រូវបានដោយប្រាក់ចំណូលបំបែកកំណត់ត្រារហូតដល់ទៅ ៧១៥លានផោន និងប្រាក់ចំណេញពីការផ្ទេរចំនួន ១៣៩លានផោននៅក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ពួកគេ។
ទម្រង់លេងបច្ចុប្បន្នរបស់ Man City បានធ្វើឱ្យមានការព្រួយបារម្ភ ដោយក្រុមទើបតែឈ្នះម្តងគត់ក្នុងការប្រកួតដប់លើកចុងក្រោយរបស់ពួកគេ។ ការធ្លាក់ចុះនៃទម្រង់លេងនេះបានធ្វើឱ្យយុទ្ធនាការ Champions League របស់ពួកគេស្ថិតក្នុងហានិភ័យ ហើយសម្រាប់នៅ Premier League ដែលបច្ចុប្បន្នពួកគេឈរនៅចំណាត់ថ្នាក់លេខ ៤ មាន ៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ៕



