Man Utd នឹង Barca សុទ្ធតែចង់បានខ្សែការពារឆ្វេងរបស់ Benfica

បរទេស៖ ខ្សែការពារឆ្វេង Alvaro Carreras របស់ Benfica បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបនៅតំបន់អឺរ៉ុបជាមួយនឹងទម្រង់លេងដ៏អស្ចារ្យរបស់គាត់ក្នុងរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់របស់ Sport បានអោយដឹងថានុងចំណោមក្លឹបដែលកំពុងសម្លឹងមើលកីឡាករវ័យ ២២ឆ្នាំគឺមាក្លឹប Manchester United និង Barcelona ដែលក្លឹបទាំងពីរត្រូវបានរាយការណ៍ថាកំពុងស្វែងរកវិធីដើម្បីទទួលបានហត្ថលេខាយករូបគាត់។

SL Benfica v Bologna FC 1909 - UEFA Champions League 2024/25 League Phase MD6

ក្លឹប Barcelona បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ Carreras ហើយអាចនឹងផ្តល់ Ansu Fati ជាផ្នែកនៃការផ្លាស់ប្តូរដ៏មានសក្តានុពល។ ខណៈពេលដែល Luke Shaw ត្រូវបានអវត្តមានដោយសារបញ្ហារបួស អ្នកចាត់ការទូទៅរបស់ United លោក Ruben Amorim មានបំណងចង់ពង្រឹងជម្រើសការពាររបស់គាត់ ហើយកំពុងជំរុញឱ្យមានការដាក់បញ្ចូលកីឡាករ Alvaro Carreras ជាផ្នែកមួយនៃការកសាងឡើងវិញរយៈពេលវែងរបស់ក្លឹប៕

Previous articleMartín Zubimendi និង Bruno Guimarães ក្លាយជាគោលដៅរបស់ Man City សម្រាប់ខែមករា
Next articleEddie Howe ប្រតិកម្មចំពោះព័ត៌មានចចាមអរ៉ាមនៃការចាកចេញរបស់ Sandro Tonali