បរទេស៖ ខ្សែការពារឆ្វេង Alvaro Carreras របស់ Benfica បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបនៅតំបន់អឺរ៉ុបជាមួយនឹងទម្រង់លេងដ៏អស្ចារ្យរបស់គាត់ក្នុងរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់របស់ Sport បានអោយដឹងថានុងចំណោមក្លឹបដែលកំពុងសម្លឹងមើលកីឡាករវ័យ ២២ឆ្នាំគឺមាក្លឹប Manchester United និង Barcelona ដែលក្លឹបទាំងពីរត្រូវបានរាយការណ៍ថាកំពុងស្វែងរកវិធីដើម្បីទទួលបានហត្ថលេខាយករូបគាត់។

ក្លឹប Barcelona បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ Carreras ហើយអាចនឹងផ្តល់ Ansu Fati ជាផ្នែកនៃការផ្លាស់ប្តូរដ៏មានសក្តានុពល។ ខណៈពេលដែល Luke Shaw ត្រូវបានអវត្តមានដោយសារបញ្ហារបួស អ្នកចាត់ការទូទៅរបស់ United លោក Ruben Amorim មានបំណងចង់ពង្រឹងជម្រើសការពាររបស់គាត់ ហើយកំពុងជំរុញឱ្យមានការដាក់បញ្ចូលកីឡាករ Alvaro Carreras ជាផ្នែកមួយនៃការកសាងឡើងវិញរយៈពេលវែងរបស់ក្លឹប៕



