បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Enzo Maresca បាននិយាយអំពីកីឡាករ Cole Palmer ថា៖
“ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលអាចធ្វើការជាមួយកីឡាករ Cole Palmer។ គាតខុសប្លែកពីកីឡាករផ្សេង ពិតណាស់។ គាត់ស្រលាញ់កីឡាបាល់ទាត់! ប្រសិនបើអ្នកឃើញកីឡាករល្អៗ ពួកគេមិនមានភាពច្របូកច្របល់ទេ។ ពួកគេមើលទៅហាក់ដូចជាពួកគេមិនខ្វល់ពីអ្វីទាំងអស់។ បន្ទាប់មកគាត់យកចិត្តទុកដាក់ គាត់ចូលចិត្តការប្រកួត”៕



