Sir Alex Ferguson បញ្ជាក់អំពីមុលហេតុដែលធ្វើទម្រង់លេងរបស់ Rashford ធ្លាក់ចុះ

បរទេស៖ អតីតអ្នកចាត់ការទូទៅលោក Sir Alex Ferguson បានបង្ហាញជាឯកជននូវគំនិតរបស់គាត់ចំពោះ Marcus Rashford ខណៈដែលខ្សែប្រយុទ្ធប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅ Manchester United ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅទម្រង់លេងរបស់គាត់ចាប់តាំងពីស៊ុតបញ្ចូលទីបាន ៣០គ្រាប់នៅក្នុងរដូវកាល ២០២២-២០២៣ ជាពេលវេលាដែលគាត់បានក្លាយជាកីឡាករដ៏គ្រោះថ្នាក់បំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ។

ឥឡូវនេះ Rashford ត្រូវបានគេជឿថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលគណៈគ្រប់គ្រង់របស់ក្លឹបបិសាចក្រហមត្រូវបានរៀបចំដើម្បីធ្វើការលក់ចេញ។ របាយការណ៍ខ្លះថែមទាំងបានលើកឡើងថាតម្លៃខ្លួនរបស់ខ្សែបម្រើស្លាបរូបនេះបានធ្លាក់ចុះមកនៅត្រឹមតែ ៤០លានផោន។

Manchester United winger Marcus Rashford questioning a refereeing decision

យោងតាមរបាយការណ៍ពី Telegraph បានអោយដឹងថាជំនឿនៅក្នុង Old Trafford គឺថា Ferguson គឺជាអ្នកគាំទ្រដ៏ធំរបស់ Rashford ហើយថាគាត់នឹងរីករាយនឹងមានឱកាសធ្វើការជាមួយខ្សែប្រយុទ្ធប្រសិនបើគាត់មិនចូលនិវត្តន៍។ បុរសវ័យ ៨២ឆ្នាំរូបនេះបានរីករាយនឹងការមើលការរីកចម្រើនរបសកីឡាករចេញពីសាលាបាល់ទាត់បិសាចក្រហម ដែលត្រូវបានគេរំពឹងទុកថាជាកីឡាករដែលគាត់ត្រូវបានគេជឿជាក់ថាល្អបំផុតនៅក្នុងក្លឹប។

លោក Ferguson មានទស្សនៈថា ទេពកោសល្យរបស់ Rashford ត្រូវបានប្រើប្រាស់ ដើម្បីភាពប្រសើរឡើងនៃក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ទទួលស្គាល់ថាការផ្លាស់ប្តូរការគ្រប់គ្រងឥតឈប់ឈរបានរារាំងខ្សែប្រយុទ្ធពីការទទួលបាននៅអ្វីល្អបំផុតសម្រាប់ខ្លួនគាត់ ដោយមានការយល់ឃើញថាគ្រូបង្វឹកមួយចំនួនបានបរាជ័យ ហើយបានដាក់កីឡាករ Rashford ទៅលើផ្លូវមួយនោះ។

ដំបូងឡើយ Rashford បានបង្កើតការចាប់ផ្តើមដ៏ជោគជ័យមួយក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Ruben Amorim ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការប្រកួត៣ដងដំបូងរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ការទម្រង់លេងរបស់គាត់ចាប់តាំងពីពេលនោះមកបានបន្សល់ទុកនូវអ្វីដែលគួរអោយចង់បាន៕

Previous articleលោក Pep Guardiola បាននិយាយអំពីកីឡាករ​ Rodri ថា
Next articleLiverpool គ្រោងចំណាយលុយ ៦០លានអឺរ៉ូផ្ទេរយកយុវជនឆ្នើមរបស់ PSV