Kevin De Bruyne ប្រតិកម្មក្រោយមានការលើកឡើងថាទម្រង់លេងរបស់គាត់ធ្លាក់ចុះ

បរទេស៖ កីឡាករ Kevin De Bruyne បានច្រានចោលការលើកឡើងដែលថាទម្រង់លេងរបស់គាត់កំពុងធ្លាក់ចុះ ហើយនៅតែធ្វើធម្មតាទាក់ទងនឹងរឿងអនាគតរបស់គាត់នៅ Manchester City ខណៈដែលគាត់ជិតដល់រយៈពេល ៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់។

ថ្លែងទៅកាន់ Sky Sports នៅមុនការប្រកួត Manchester Derby កីឡាក De Bruyne បាននិយាយថា៖ “មិនពិតទេ នោះជារឿងដែលពេលខ្លះអ្នកឃើញច្រើន និងអានច្រើន។ មនុស្ស [ហាក់ដូចជា] ដឹងច្រើនជាងខ្ញុំ ដូច្នេះប្រហែលជាខ្ញុំត្រូវការនិយាយជាមួយមនុស្ស។ ទេ មិនមែនពេលនេះទេ ខ្ញុំមិនបាននិយាយជាមួយអ្នកណាទេ ពេលនេះមិនទាន់ដល់ពេលទេ ច្បាស់ជាខ្ញុំសុខសប្បាយទេ ខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំ។ អ្វីៗ​នឹង​មក​ទាន់​ពេល ហើយ​នឹង​មិន​អី​ទេ”៕

Previous articleRaheem Sterling នៅតែប្តេជ្ញាចិត្តបន្តស្នាក់នៅជាមួយ Arsenal ដដែរ
Next articleArsenal សម្លឹងយុវជនរបស់ក្លឹប Sevilla ជាអ្នកមកជំនួសកន្លែងរបស់ Thomas Partey