បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United បាននឹងកំពុងតាមដានកីឡាករឆ្នើមសញ្ជាតិ ក្រិច Charalampos Kostoulas។
ក្រុមបុគ្គលិករបស់ក្លឹបបានទៅមើលការប្រកួតរបស់ខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំរូបនេះក្នុងការលេង Olympiacos ទល់នឹង FC Twente ក្នុងក្របខ័ណ្ឌ Europa League កាលពីសប្តាហ៍មុន ហើយសម្រាប់សំណើរផ្ទេរអាចនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំថ្មី។ កីឡាករ Kostoulas ក៏ត្រូវបានគេនិយាយថាកំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លឹប Bayern Munich និង Juventus ចំពេលមានយុទ្ធនាការដ៏ជោគជ័យមួយនៅឯកីឡដ្ឋាន Georgios Karaiskakis ៕