Arsenal លែងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Rashford ហើយ ដោយសារតែ

បរទេស៖ លោក Mikel Arteta នៅតែចាប់អារម្មណ៍ក្នុងការបន្ថែមកីឡាករទៅក្នុងតំបន់ប្រយុទ្ធរប់ក្លឹប ជាមួយកីឡាករសញ្ជាតិអាឡឺម៉ង់ Kai Havertz និងខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus បច្ចុប្បន្នត្រូវបាននាំមុខគេក្នុងការលេងនៅតំបន់ប្រយុទ្ធ។ ជាទូទៅនៅកីឡដ្ឋាន Emirates គឺបានទាមទារអោយមានអ្នករកគ្រាប់បាល់បន្ថែមទៀត។

FBL-EUR-C1-INTER-ARSENAL

ជាមួយនឹងគំនិតបែបនេះ ក្រុម Arsenal ត្រូវបានគេនិយាយថាបានស្វែងរកជាបណ្តោះអាសន្ននូវលទ្ធភាពនៃទាក់ទាញកីឡាករ Rashford ដែលនឹងអាចចាកចេញពី Old Trafford នៅកំឡុងរដូវក្តៅឆ្នាំ២០២៤។ មិនមានកិច្ចព្រមព្រៀងណាមួយដែលត្រូវធ្វើនៅពេលនោះទេ ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានសារភាពថាគាត់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងថ្មី។

Macus-Rashford

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបកាំភ្លើងធំលែងចាប់អារម្មណ៍លើខ្សែបម្រើស្លាបវ័យ ២៧ឆ្នាំទៀតហើយ ដោយសារតែកត្តាប្រាក់ឈ្នួលរបស់គាត់។ កីឡាករ Rashford ទទួលបានប្រាក់ឈ្នួលប្រមាណ ៣២.៥ម៉ឺនផោនក្នុងមួយសប្តាហ៍នៅក្លឹប Manchester United។ ដោយសារតែបញ្ហានេះលោក​ Arteta និងសហការីរបស់គាត់នឹងធ្វើការស្វែងរកនៅជម្រើសផ្សេង។

តារាឆ្នើមរបស់ក្លឹប Newcastle កីឡាករ Alexander Isak នៅតែស្ថិតក្នុងរ៉ាដារបស់ក្លឹប Arsenal ដដែរ ប៉ុន្តែសំនួរត្រូវចាប់សួរថាតើគាត់សាកសមនឹងទម្រង់របស់ក្លឹបដែរទេ។ កីឡាករ Viktor Gyokeres ខ្សែប្រយុទ្ធជួរមុខរបស់ Sporting កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លឹបទូទាំងទ្វីបអឺរ៉ុប ប៉ុន្តែគាត់មានតម្លៃប្រមាណ ៨៥លានផោន ហើយនឹងមានអាយុ ២៧ឆ្នាំសម្រាប់រដូវកាលក្រោយ។

Benjamin Sesko RB Leipzig 2024-25

ខ្សែ​ប្រយុទ្ធ Benjamin Sesko របស់ RB Leipzig ជា​កីឡាករ​ដែល Arsenal បាន​តាម​ដាន​មួយ​រយៈ​មក​ហើយ ហើយ​គាត់​នឹង​ស័ក្តិសមទាំងអាយុ និងសមត្ថភាព។ គាត់ធ្លាប់បានពិភាក្សាជាមួយក្រុមកាំភ្លើងធំ ហើយត្រូវបានគេរំពឹងថានឹងចាកចេញពី Bundesliga នៅពេលណាមួយក្នុងពេលដ៏ខ្លីខាងមុខនេះ៕

Previous articleAC Milan សម្លឹងឃើញខ្សែប្រយុទ្ធរបស់ក្លឹប Everton
Next articleChelsea នឹងលក់កីឡាកររូបនេះក្នុងតម្លៃ ៣០លានផោនក្នុងខែមករា