បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាខ្សែប្រយុទ្ធ Dominic Calvert-Lewin របស់ក្រុម Everton ត្រូវបានរាយការណ៍ថាបានក្លាយជាគោលដៅផ្ទេរចម្បងរបស់ AC Milan សម្រាប់ទីផ្សាររដូវក្តៅខាងមុខនេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំនឹងត្រូវផុតកំណត់នៅខែមិថុនា ដែលអនុញ្ញាតឱ្យគាត់ចរចាជាមួយក្លឹបនៅក្រៅប្រទេសអង់គ្លេសចាប់ពីថ្ងៃទី១ ខែមករា។ ទោះបីជាក្លឹប Everton បានផ្តល់នៅកិច្ចសន្យាថ្មីដើម្បីរក្សាខ្សែប្រយុទ្ធនៅកីឡដ្ឋាន Goodison Park ក៏ដោយ ក៏កីឡាករ Calvert-Lewin មិនទាន់ធ្វើការព្រមព្រៀងណាមួយផងដែរ។ ភាពមិនច្បាស់លាស់នេះបានបើកទ្វារសម្រាប់ក្លឹបដែលចង់បាន ហើយក្លឹប AC Milan ក៏ជាក្លឹបដែលកំពុងនាំមុខគេក្នុងការចុះហត្ថលេខាយកគាត់ដូចគ្នា៕